ឱកាស​ទទួល​បាន​ការឧបត្ថម្ភ​ធ្វើដំណើរ និង​ស្នាក់នៅ BarCamp Battambang 2013

ដោយ​មាន​ការ​ឧបត្ថម្ត​ពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដើម្បី​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម​​មកពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល សិស្សនិស្សិត អ្នក​អាជីព​ដែល​មិន​មាន​ទី​លំនៅ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ឲ្យ​បាន​ចូលរួម​ក្នុង​កម្មវិធី BarCamp  Battambang 2013 កម្មវិធី​យើង​នឹង​ធ្វើការ​ជ្រើសរើស អ្នកចូលរួម​ចំនួន ២០០នាក់ ។

លក្ខខ័ណ្ឌ​នៃ​ការ​ចូលរួម នឹង​ស្នើសុំ​ការ​ឧបត្ថម្ភ

 • ជា​សិស្ស/និស្សិត វិទ្យាល័យ និង​មហាវិទ្យាល័យ ជា​អ្នក​អាជីព​វ័យក្មេង​នៅ​តាម​បណ្ដា​ស្ថាប័ន ក្រុមហ៊ុន និង​អង្គការ​សង្គម​ស៊ីវិល​នានា (និង​ត្រូវ​មាន​អាយុ​ពី ១៥ ឆ្នាំ ដល់ ៣៥ ឆ្នាំ)
 • មាន​ចំណង់ចំណូលចិត្ត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ការងារ/អាជីវកម្ម និង​ការ​អភិវឌ្ឍន៍​សង្គម
 • មាន​ឆន្ទៈ​ចូលរួម និង​ចែករំលែក ក្នុង​កម្មវិធី​សង្គម ជាពិសេស​ចូលរួម​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅ​សហគមន៍​នៃ​អ្នកប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​នៅ​កម្ពុជា
 • អាច​ចូលរួម​កម្មវិធី​បារខែម​នៅ​ខេត្ត​បាត់ដំបង​ពីថ្ងៃ ២៤ ដល់ ២៦ ខែ ឧសភា ឆ្នាំ ២០១៣
 • អាច​ចំណាយ​ថ្លៃ​អាហារ​ដោយ​ខ្លួនឯង (កម្មវិធី​អាហារ​ពេលល្ងាច – Networking Night ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៣ ជា​បន្ទុក​របស់​អ្នក​រៀបចំ​កម្មវិធី​បារខែម​បាត់ដំបង)
 • ប្រើប្រាស់ Social Media ផ្ទាល់ខ្លួន ដូចជា Blog, Facebook, Twitter, Google+, LinkedIn ដើម្បី​ផ្សព្វផ្សាយ នឹង​ចែកចាយ​បន្ត អំពី​ព័ត៌មាន​កម្មវិធី បារខែម បាត់ដំបង ដល់​មិត្តភ័ក្ដិ និង​បណ្ដាញ​ខ្លួន

ចំណាំ ៖ ​

 • ការ​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ និង​សណ្ឋាគារ​ស្នាក់​នៅ​ជា​បន្ទុក​របស់​អ្នក​រៀបចំ​កម្មវិធី​បារខែម
 • ការឧបត្ថម្ភនេះ​នឹង ផ្ដល់​ជូន​សម្រាប់​​តែ​អ្នក​ដែល​បច្ចុប្បន្ន​មិន​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង
 • ការឧបត្ថម្ភនេះ​សម្រាប់តែជនជាតិខ្មែរប៉ុណ្ណោះ

ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង

 • លោក បេ ចន្ត្រា          ប្រធានគណៈកម្មការ​គ្រប់គ្រង​កម្មវិធី​បារខែម          ទូរស័ព្ទ៖012 316 781
 • លោក ជី សុផាត         សមាជិក​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​បារខែម       ទូរស័ព្ទ៖089 452 523
 • លោក អេង វណ្ណៈ        សមាជិក​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​បារខែម       ទូរស័ព្ទ៖012 305 031 

 

ផុត​កំណត់​ឈប់​ទទួលពាក្យ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៣

លទ្ធផល​នៃ​ការ​ជ្រើសរើស និង​ប្រកាស​នៅ​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៣