Samba File Server on Ubuntu

Topic- Samba File Server on Ubuntu
seng sopheakSpeaker’s Name-សេង សុភ័ក្ត្រ
Summary- Samba ជា​ពិធីការមួយ​ប្រភេទ​ដែល​គេប្រើវា​ដើម្បី​ទំនាក់ទំនង​ចែក​រំលែកឯកសារ និង​ធ្វើ​ជា​ម៉ាស៊ីនមេគ្រប់គ្រង ម៉ាស៊ីន​កូន​​​រវាង​ប្រព័ន្ធ​ប្រតិបត្តិ​ការប្រភេទ Windows , Linux ,Mac OSx និង Solaris ។ ប៉ុន្តែ​ដោយ​សារ​តែ​វា​មាន​មុខងារ​ច្រើន​ដូច​នេះ​ខ្ញុំ​សូម​ើក​យក​តែ​ការ​ប្រើប្រាស់ ម៉ាស៊ីន​មេ Ubuntu និង​ម៉ាស៊ីន​កូន Windows 7 មិន​ភ្ជាប់ Domain តែ​ត្រូវ​បាន​គេ Link File Sharing ជាមួយ Windows User Account ។
About speaker- ខ្ញុំ​បាទ សេង សុភ័ក្ត្រ ហើយ​បច្ចុប្បន្ន​ខ្ញុំ​បាទ​ជានិស្សិត​ឆ្នាំទី៤ នៃសាកលវិទ្យាល័យបៀលប្រាយ និងជាអតីតនិស្សិត​នៃសាកលវិទ្យាល័យ​ន័រតុនឆ្នាំទី២។ បច្ចុប្បន្ន​ជា​អ្នក​គ្រប់គ្រងទូទៅនៅ Khmer Service Group ហើយក៏ជាអ្នក​គ្រប់គ្រង​គម្រោង Core9 របស់​ Vancent David Consulting Co., Ltd. និង​ជា​អភិបាល​របស់​ក្រុមចែកគ្នានិយាយអាយធីផងដែរ។ ខ្ញុំ​បាទ​ចូល​ចិត្ត​ចូលរួម​ក្នុង Event ដែល​នៅ​ជុំវិញបច្ចេកវិទ្យា​ដូចជា Barcamp , Blog Fest Asia , Wikiepedia Khmer , Dev Camp និង Event ជា​ច្រើនផ្សេងទៀត​។ ខ្ញុំ​ធ្លាប់ជា អ្នក​បច្ចេកទេស​កម្មវិធី និង​បណ្តាញ របស់​ក្រុមហ៊ុន Matrixbox និង​ជា​អ្នក​សរសេរកម្មវិធី​របស់​ក្រុម​ហ៊ុន IIS Company Ltd.
Language for Presentation : Khmer