ការបោះឆ្នោត និង ICT 2013

Topic – ការបោះឆ្នោត និង ICT 2013

Sopheak_SREY_Jan_2013Speaker’s name – ស្រី សុភ័ក្រ្ត

Your Websitewww.comfrel.org

Summary – នៅ​ពេល​ដែល​និយាយ​ដល់​ពាក្យ​ថា ​«ការ​បោះ​ឆ្នោត» មនុស្ស​ជំនាន់​មុន​គិត​ថា ​វា​ជា​រឿង​នយោ​បាយ… តែ​សម្រាប់​មនុស្ស​សម័យ​ថ្មី ការ​បោះ​ឆ្នោត គឺជា ​«បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and Communications Technology)» ! អ្នក​ធ្លាប់​ដឹង​អត់​ថា រដ្ឋ​ខ្លះ​នៅ សហរដ្ឋ​អាមេរិក កាល​ពីឆ្នាំ​មុន ពលរដ្ឋ​​ដែល​​មាន​​សញ្ជាតិ​​អាមេរិច អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​រយៈហ្វែសប៊ុកបាន​ ហើយ ក្នុងឆ្នាំ២០១០ ប្រទេស​ហ្វីលីពីន បាន​ងាក​មក​ចាប់​អារម្មណ៍​សាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដើម្បី​បោះឆ្នោត ខណៈ​ដែល​មាន​បេក្ខជន និង​ការបោះឆ្នោត​ជា​ច្រើន​ផ្គួប ​គ្នា។ នៅ​កម្ពុជា នាឆ្នាំ​២០១៣ នេះ​ក៏មិន​អន់​ដែរ ការបោះ​ឆ្នោត​មិនមែន​ត្រឹមតែ​ជា រឿង​នយោបាយ​​មួយ​​ប៉ុណ្ណោះ​ទេ តែ​វាជា បច្ចេក​វិទ្យា​ព័ត៌មាន និងទំនាក់ទំនង ផង​ដែរ។ កម្ពុជា កំពុងតែ​នាំមុខ​លើ​ «ការបោះឆ្នោត និង អាយស៊ីធី» នេះ​ដោយ​ផ្នែកខ្លះ ដូចជា​ កម្ពុជា មាន​គេហទំព័របញ្ជីឈ្មោះអ្នកបោះឆ្នោត មានបណ្តាញ​ព័ត៌មាន​បោះឆ្នោត មាន​កម្មវិធី​ព័ត៌មាន​បោះឆ្នោត​សម្រាប់​ទូរស័ព្ទដៃ មាន​សេវា​កម្ម​ទូរសព័្ទ​ព័ត៌មាន ​បោះឆ្នោត​ដោយឥតគិតប្រាក់ ។ល។ អ្នក​អាច​នឹង​ដឹង​ច្រើនជាងនេះ ? អូ.. ប៊ិះភ្លេច ! សម្រាប់ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ២០១៣ ខាងមុខ អង្គការ​សង្កេត​ការណ៍​បោះឆ្នោត ខុមហ្វ្រែល ត្រូវ​ការ​អ្នក​សង្កេត​ការណ៍​ខុមហ្វ្រែល [រយះពេលខ្លី] ប្រមាណ ៦០០០ នាក់ និង​អ្នក​សង្កេតការណ៍​ស្មគ្រ​ប្រមាណ ៣០០០ នាក់ … បើ​អ្នក​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត កុំភ្លេច​ចូល​រួម លើកជា​សំណួរ និង​ស្តាប់​បទ​បង្ហាញ​ត្រឹម​តែ​រយៈ​ពេល​មួយ​ម៉ោង​នេះ​ណា !

About the Speaker – ស្រី សុភក្រ្ត័ ជា ព័ត៌មានខុមហ្វ្រែល (Media Officer) ដែល​មាន​បទពិសោធន៍ ផ្តល់​ព័ត៌មាន ទាក់​ទងនឹង​ការ​​បោះ​ឆ្នោតជាតិ​​​តាំង​ពី​​ឆ្នាំ​​២០០៨។ លោក ធ្លាប់​បាន​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​អន្តរជាតិ​ក្នុង​​ប្រទេស​អាហ្វហ្គានីស្ថាន (កាលពី​ឆ្នាំ​២០០៩ និង​២០១០) ការបោះឆ្នោត​ក្នុង​ប្រទេសហ្វីលីពីន(ឆ្នាំ២០១០) និង​ស្វែង​យល់ពី​បច្ចេកវិជ្ជា​បោះឆ្នោត​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។ លោក ស្រី សុភ័ក្រ្ត តែង​ផ្តួច​ផ្តើម ចែករំលែក និង​បំផុស​​អោយ​មាន​ការ​ប្រើប្រាស់ ពង្រីក​បណ្តាញ​បច្ចេក​វិទ្យា​ព័ត៌មាន និងទំនាក់ទំនង ក្នុង​ការ​បោះ​ឆ្នោត ដោយ​រំពឹងថា ម្ចាស់ឆ្នោត​​នឹង​បាន​​ទទួល​​ព័ត៌មាន​​គ្រប់គ្រាន់​អំពី​​ការ​បោះឆ្នោត ហើយ​​នា​ពេល​អនាគត ដំណើរ​​ការ​​បោះឆ្នោត​​​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​​ម្ចាស់​ឆ្នោត​​​​ដើម្បី​​ចូលរួម​​អោយ​បាន​​ពេញ​លេញ។​
Language – Khmer