ការ​និពន្ធ​អត្ថបទ​សម្រាប់​ប្លុក​ខេមរ​ភាសា​

Topic – ការ​និពន្ធ​អត្ថបទ​សម្រាប់​ប្លុក​ខេមរ​ភាសា​

WriterSpeaker’s name – ស្រី សុភ័ក្រ្ត
Summary – ក្នុង​ឆ្នាំ​២០១៣ ប្លុក (វ៉ដ​ប្រែស) ខេមរ​ភាសា ជាច្រើន​ត្រូវ​បាន​បង្កើត​ជា​បន្តបន្ទាប់ តែ​អ្នក​សរសេរ​ប្លុក​ថ្មីៗ​មួយ​ចំនួន តែង​ត្អួញ​ត្អែរ​ថា មិន​ចេះ​និពន្ធ​អត្ថបទ មិន​​មាន​​អ្វី​​សរសេរ​ ឬមិន​​ដឹង​​ប្រកាស​​អំពី​អ្វី ?។ «ការ​និពន្ធ​អត្ថបទ​សម្រាប់​ប្លុក​ខេមរ​ភាសា» គួរ​តែ​ជា ប្រធានបទ​មួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ចូលចិត្ត​សរសេរ​ប្លុក និង​ជា​កត្តា​លើក​ទឹក​ចិត្ត​អោយ ម្ចាស់ប្លុក​ថ្មីៗ មាន​មូល​ដ្ឋាន​ក្នុង​ការនិពន្ធ​​ផង​​ដែរ។ ត្រឹម​រយៈពេល​មួយ​ម៉ោង អ្នក​ចូល​រួម​នឹង​ទទួល​បាន​នូវ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​និពន្ធ និង​ត្រូវ​បាន​ជម្រុញ​​ចិត្ត​​អោយ​​សរសេរ​អត្ថបទ​​ថ្មីៗ​​សម្រាប់​​ប្លុក​​របស់​ខ្លួន​យ៉ាង​ពេញ​លេញ។
About the Speaker – លោក ស្រី សុភ័ក្រ្ត បច្ចុប្បន្ន​ជា មន្រ្តីព័ត៌មាន ខុមហ្វ្រែល មាន​បទពិសោធន៍​ក្នុងការ​សរសេរ​អត្ថបទជាច្រើន​ប្រភេទ​ ហើយ​ត្រូវ​បាន​ប្រកាស​​តាម​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ តាំង​ពី​​ឆ្នាំ​​២០០១ រហូត​មក​ដល់ បច្ចុប្បន្ន។ លោក ជា​អ្នកសរសេរ​ប្លុក​មួយរូប ដែល​មាន​​មូលដ្ឋាន​​គ្រឹះក្នុង​ការ ​និពន្ធ​អត្ថបទ​​​យ៉ាង​ល្អ ទាក់​ទង​នឹង អត្ថបទវិភាគ អត្ថបទសម្រាប់ ទស្សនាវដ្តី អត្ថបទព័ត៌មាន បទ​យក​ការណ៍ ល្ខោនវិទ្យុ… ។ លោក​​តែង​ឆ្លៀត ឪកាស​ស្វែង​យល់​ពី បច្ចេក​ទេស និង​សិល្បះ​ក្នុង​ការ​សរសេរ​អត្ថប​ទ​ថ្មីៗ តាមរយៈ​សិក្ខា​សាលា។ លោក​រៀន​បាន​ថា គន្លឹះ​ក្នុង​ការ​និពន្ធ​អត្ថបទ​មួយអោយ​​​ដល់​កម្រិត​កំពូល គឺ Break the rule មានន័យ​ថា គ្មានក្បួន​ច្បាប់​ក្នុងការ​សរសេរ​ឡើយ តែ​អ្នក​និពន្ធ​ថ្មីថ្មោង​គួរ​មាន​មូលដ្ឋាន​នៃ​ការ​សរសេរ​​អត្ថបទ​។
Language – Khmer